មិនតែប៉ុណ្ណោះ សូម្បីនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រទេសក៏បាននិយាយពីរឿងនេះដែរ។ នៅក្នុងឱកាសបិទកម្មវិធីសិក្ខាសាលាស្តីពីការអភិវឌ្ឍការអប់រំពិសេសមួយ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយបែបលេងសើចថា “រាល់ថ្ងៃនេះបើកទូរទស្សន៍អីគេលែងមើលខ្ញុំហើយ គេមើលតែរឿង ភ្លើងបុណ្យ, Rak Nakara... ដូចឃើញគេថាកែប្រែភាគបញ្ចប់ផងរឿង ភ្លើងបុណ្យ នេះ។ រឿងហ្នឹងសរសើរតែមួយចំណុចទេ គឺតួឯកស្រីពីរនាក់ជេរគ្នាតាំងពីដើមដល់ចប់។ ខ្ញុំអត់បានមើលទេ គ្រាន់តែបានមើលតាមព័ត៌មាន ហើយ Janie ប្រយ័ត្នផងកុំដើរតាមផ្សារព្រោះមានអ្នកស្អប់ច្រើនណាស់។ សង្គមថៃគឺអីចឹង Janie គ្នាសម្ដែងតែតាមសាច់រឿងសោះ នាំគ្នាជេរនាងដល់ម្ល៉ឹង”។
គួរបញ្ជាក់ថា រឿង “ភ្លើងបុណ្យ” បានបញ្ចាំងភាគបញ្ចប់កាលពីយប់មិញនេះ ហើយតារាសម្ដែង Janie Tienphosuwan ដែលសម្ដែងជាតួឆ្នាស បានទទួលការចាប់អារម្មណ៍ច្រើនបំផុតដោយសារមុននេះ នាងសម្ដែងចរិតកាចធ្វើឲ្យអ្នកមើលស្អប់ដល់ឆ្អឹង ប៉ុន្តែនៅចុងបញ្ចប់តួអង្គរបស់នាងបានធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកគ្រប់គ្នា ៕
Comments
Post a Comment