សម្រក​ក្បាលពោះ តើ​ត្រូវ​ធ្វើយ៉ាងណា​?

សម្រក​ក្បាលពោះ តើ​ត្រូវ​ធ្វើយ៉ាងណា​? ការ​សម្រក​ជាតិ​ខ្លាញ់ នៅត្រង់​ក្បាលពោះ ក៏ដូចជា​កន្លែង​ផ្សេងទៀត​នៃ​រាងកាយ មាន​គោលការណ៍​ជា​មូលដ្ឋាន​ដូចគ្នា​។ នោះ​គឺ​បន្ថយ​កាឡូរី ពោលគឺ​តម​អាហារ និង​បង្កើន​ការហាត់​ប្រាណ​។​ -​បន្ថយ​កាឡូរី​៖ ​សូម​ជំនួស​អាហារ​ធម្មតា ដែលជា​អាហារ​ផ្តល់នូវ​សុខភាព ហើយ​មាន​កាឡូរី​តិច ពោលគឺ​កុំ​ទទួលទាន​សាច់​ច្រើនពេក​។ នៅឯ​ភោជនីយដ្ឋាន សូម​ចែករំលែក​ទៅនឹង​មិត្ត​របស់​អ្នក ឬ​ញុំ​តែ​ពាក់កណ្តាល​នៃ​សាច់ និង​យក​វា​មក​ផ្ទះ​ខ្លះ សម្រាប់​អ្នកផ្ទះ​។​ -​បង្កើន​នូវ​លំ​ហាត់ប្រាណ​៖ ​ចំពោះ​មនុស្សពេញវ័យ ដែលមាន​សុខភាព​ល្អ​ភាគច្រើន ត្រូវធ្វើ​ការ​លំ​ហាត់ប្រាណ​យ៉ាងតិចណាស់​១៥០ នាទី ក្នុង​មួយ​សប្តាហ៍ ឬ ៧៥ នាទី បន្ថែម​ដោយ​ការហ្វឹកហាត់​ខ្លាំង​។ នៅពេល​ហាត់ប្រាណ​ទៀតសោត ក៏ត្រូវ​កាច់​ក្បាលពោះ តាម​ដែល​អ្នក​អាចធ្វើ​បាន​។​ ក្រៅពីនោះ​ទៀត អ្នក​ដុះ​ក្បាលពោះ ត្រូវធ្វើ​លំ​ហាត់ប្រាណ ដោយ​ការ​ងើប​ចុះ​ងើបឡើង​។ លំ​ហាត់ប្រាណ​បែប​ប​នេះ ដែល​អាចធ្វើអោយ​សាច់ដុំ​ពោះ​របស់​អ្នក​រឹង និង​ស្រក​ជាតិ​ខ្លាញ់​។​ ​ក្រៅពីនោះ មធ្យោបាយ ដែលនាំអោយ​ទំហំ​ចង្កេះ​របស់​អ្នក​រួម​តូច គឺ​បន្ថយ​នូវ​ខ្លាញ់​ក្នុង​ខ្លួន ដោយ​អ្នក​ត្រូវ​ញ៉ាំ​អាហារ ដែល​ផ្តល់​សុខភាព កុំ​ញ៉ាំ​អាហារ​ច្រើនពេក និង​កុំ​ញ៉ាំ​សាច់​ច្រើន ព្រមទាំង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​។​ ​សូម​ចាំ​ថា អ្នក​អាច​អស់​ការ​ដុះ​ក្បាលពោះ ឬក៏​មិន​ក្លាយជា​មនុស្ស ដែល​ដុះ​ក្បាលពោះ ទាល់តែ​ត្រូវការ​ភាព​អត់ធ្មត់ ការធ្វើការ​ខ្លាំង និង​ហាត់ប្រាណ ជាប្រចាំ​។ ប្រសិនបើ​អ្នក​មិនអាច​រៀបចំ​ម៉ោង​ហាត់ប្រាណ អោយស្រប​នឹង​ម៉ោង​ធ្វើការ​ទេនោះ សូម​ព្យាយាម​ធ្វើការ​បន្តិចបន្តួច ក្នុង​មួយថ្ងៃ ហើយ​ចាប់ផ្តើម​ដើរ បន្ទាប់ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច ជាដើម​។​ បន្ទាប់ពី​អ្នក​បញ្ចុះ​នូវ​ទម្ងន់ ពិសេស​ក្បាលពោះ​បាន​ហើយ សូម​រក្សា​ទម្ងន់​នោះ អោយបាន​ថេរ​ជាមួយ នឹង​ការ​ញ៉ាំ​អាហារ ដែល​ផ្តល់នូវ​សុខភាព និង​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​។​ ហេតុអ្វី បានជា​អ្នក​ដុះ​ក្បាលពោះ ត្រូវ​សម្រក​ទម្ងន់ និង​សម្រក​ក្បាលពោះ​? ​ការ​ដុះ​ក្បាលពោះ គឺ​មិនមែនជា​រឿង​អ្វី​ត្រូវ​សើច​ទេ​។ សូម​ស្វែងរក​នូវ​មូលហេតុ​អ្វី ដែលនាំអោយ​មានការ​ដុះ​ក្បាលពោះ ហើយ​មាន​ហានិភ័យ​ដល់​សុខភាព​អ្វីខ្លះ​? ​អ្នក​ដែល​ឡើង​ខ្លាញ់​ត្រង់​ក្បាលពោះ ដែល​គេ​ហៅថា ដុះ​ក្បាលពោះ គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺ​ផ្សេងៗ ហើយ​អាច​រហូតដល់​ស្លាប់​ថែមទៀត​។​ ​វេជ្ជបណ្ឌិត បាន​លើកឡើងថា ការ​ដុះ​ក្បាលពោះ​ខ្លាំងពេក បង្កើន​នូវ​ហានិភ័យ​នៃ​ជំងឺ​មួយចំនួន ដូចជា ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺមហារីក​មួយចំនួន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ស៊ាំ​នឹង​អាំង​ស៊ុយ​លីន មាន​ជាតិ​ខ្លាញ់​(triglycerides)​ខ្ពស់ មាន​កូ​លេ​ស្តេ​រ៉​ល​ល្អ​(HDL)​ទាប បណ្តុំ​រោគសញ្ញា​មេ​តា​បូ​លី​ក និង​គេង​អត់​ដកដង្ហើម ជាដើម​។​ ការ​ផឹកស្រា​ច្រើនពេក ក៏​អាច​បណ្តាលអោយ​អ្នក​កើន​នូវ​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ (​ដុះ​ក្បាលពោះ​) ដែល​គេ​ហៅថា beer belly​។ ការទទួល​ស្រា​បៀរ​ប្រភេទ​ណាក៏ដោយ​ច្រើនពេក អាច​បង្កើន​នូវ​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ផឹកស្រា សូម​ផឹក​វា​ក្នុង​កំរិត​មួយ​ទាប​។ អ្នក​ផឹក​តិច​ប៉ុណ្ណា កាឡូរី ដែល​អ្នក​បាន​ពី​ការផឹក និង​ធ្វើអោយ​ការឡើង​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ​នោះ​ទាប​ប៉ុណ្ណឹង​ដែរ​៕​

Comments