អាការៈឈឺធ្មេញនេះវេទនាណាស់ ពេលឈឺហើយបើមិនព្យាបាលទេគឺដេកមិនលក់តែម្តង។
ជម្រើសទីមួយនោះគឺត្រូវទៅជួបជាមួយនឹងអ្នកជំនាញ(គ្លីនិចធ្មេញ) តែអ្នកក៏អាចសាកល្បងនូវវិធីទាំងអស់ខាងក្រោមនេះបានដែរ ព្រោះវាជារបស់ធម្មជាតិហើយមិនអស់លុយច្រើនទៀត មានរបស់ខ្លះអត់អស់លុយតែម្តង។
ត្រកួនស្រែ៖ ក្រៅពីធ្វើអន្ទក់វាក៏អាចព្យាបាលជម្ងឺឈឺធ្មេញបានដែរ ដោយគ្រាន់តែយកឬសរបស់វាប្រហែលជា 10 ក្រាមលាងទឹកអោយស្អាតហើយបុកអោយម៉ត់រួចច្របាច់យកទឹក ហើយលាយជាមួយនឹងទឹកខ្មេះ។ អ្នកត្រូវយកទឹកវាមកបៀមក្នុងរយៈពេល 5 នាទីហើយខ្ពុរចេញ។
ប្រើប្រទាលកន្ទុយក្រពើរ៖ ចាត់ទុកជាឳសថដែលស្រួលរកបំផុតវាមានប្រសិទ្ធភាពអាចកំចាត់មេរោគ និងរំលាយជាតិពុករបស់មេរោគបាន។វិធីងាយៗនោះអ្នកគ្រាន់តែហាន់ប្រទាលកន្ទុយក្រពើរប្រវែង 2 ទៅ 3 សង់ទីម៉ែត្រទៅញាត់ក្នុងប្រហោងធ្មេញឬហាន់យ៉ាងណាអោយប៉ុនទៅនឹងប្រហាងធ្មេញជាការល្អ។ វិធីនេះអាចជួយកាត់បន្ថយការឈឺចាប់បានមួយរយៈពេល។
ប្រើគ្រាប់ជី៖ យើងធ្លាប់លឺពាក្យនិយាយតៗគ្នាថាការបៀមទឹកអំបិលអាចជួយអោយបាត់ឈឺធ្មេញបាន នេះវាគឺជារឿងពិតក៏ប៉ុន្តែការបៀមយូរៗទៅវានឹងធ្វើអោយប៉ះពាល់ដល់សុខភាពទៅវិញទេ ព្រោះអំបិលមានសារធាតុសូដ្យូមខ្ពស់។ ដូចច្នេះអ្នកត្រូវយកគ្រាប់ជីមកស្ងោរហើយយកវាមកបៀមអោយបានញឹកញាប់។
ផ្ការស្បៃរឿង៖ ក្រៅពីជួយលម្អជួយអោយផ្ទះសម្បែងមានភាពស្រស់ស្អាតហើយវាក៏អាចយកមកព្យាបាលជម្ងឺឈឺធ្មេញបានដែរ។ អ្នកត្រូវយកផ្ការរបស់វាដែលក្រៀមៗប្រហែល 7 ផ្កាទៅស្ងោរជាមួយនឹងទឹកស្អាតហើយអ្នកអាចបៀមវាម្តងបន្តិចៗពេញមួយថ្ងៃនោះវានឹងជួយកាត់បន្ថយការឈឺចាប់។ទន្ទឹមនឹងនេះដែរវាក៏ជួយកាត់បន្ថយកម្តៅខ្លួនបានទៀតផង។
ស្លឹកតែ៖ យកស្លឹកតែស្ងួតទៅត្រាំទឹកក្តៅ 20 នាទីហើយយកវាមកបៀមនឹងជួយកាត់បន្ថយការឈឺចាប់ដូចគ្នា។
រំដេង+ អំបិលម៉ត់៖ យករំដេងចាស់មកបុកអោយម៉ត់ហើយបន្ថែមអំបិលបន្តិចរួចហើយយកទៅញុកចូលក្នុងប្រហោងធ្មេញ នឹងជួយកាត់បន្ថយការឈឺចាប់បានដែរ។
ខ្ទឹមស៖ វិធីងាយៗមួយទៀតនោះគឺគ្រាន់តែយកសំឡីជ្រលក់ប្រេងខ្ទឹមសមកលាបត្រង់កន្លែងធ្មេញឈឺក៏បានដែរ។
ខាងលើនេះសុទ្ធតែអាចជួយកាត់បន្ថយការអារៈឈឺធ្មេញបាន ហើយអ្នកអាចជ្រើសរើសនូវវិធីណាមួយដែលស្រួលបំផុត៕





Comments
Post a Comment